វេទិកាចុះបញ្ជីអ្នកជំនាញទេសចរណ៍ផ្លូវការនៃកម្ពុជា

ប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍កម្ពុជា

អត្តសញ្ញាណឌីជីថលសម្រាប់អ្នកជំនាញទេសចរណ៍កម្ពុជា

ប្រព័ន្ធផ្លូវការសម្រាប់ការចុះបញ្ជី ការបណ្តុះបណ្តាល ការវាយតម្លៃ និងការបញ្ជាក់វិញ្ញាបនបត្រដល់អ្នកជំនាញទេសចរណ៍នៅកម្ពុជា ដែលស្របតាមស្តង់ដារជាតិ និងអាស៊ាន។

0
សាលា និងមជ្ឈមណ្ឌលវាយតម្លៃ
0
គ្រូបង្គោលជាតិ និងអាស៊ាន
15សែន+
អ្នកជំនាញបានចុះឈ្មោះ
0
ប្រភេទអាជីពការងារ+
ការបណ្តុះបណ្តាល

កម្មវិធីសិក្សា

វិថីសិក្សាទាំងបីសម្រាប់បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍ — ពីជំនាញស្នូល រហូតដល់ការទទួលស្គាល់ថ្នាក់អាស៊ាន

HOKA

កម្មវិធីសិក្សា HoKa

កម្រឹតសិក្សាស្នូលសម្រាប់បុគ្គលិកក្នុងវិស័យទេសចរណ៍ ដែលគ្របដណ្តប់លើជំនាញចាំបាច់ក្នុងគ្រប់មុខតំណែង។

មេរៀន ការវាយតម្លៃ ភាពជាអ្នកដឹកនាំ
អានបន្ត
National

កម្មវិធីតាមស្តង់ដាជាតិ

ទទួលបានវិញ្ញាបនបត្រថ្នាក់ជាតិ និងបើកផ្លូវការសិក្សាថ្នាក់ខ្ពស់ដើម្បីអភិវឌ្ឍអាជីពក្នុងវិស័យទេសចរណ៍កំពុងរីកចម្រើននៅកម្ពុជា។

ភាពជាអ្នកដឹកនាំ ការបណ្តុះបណ្តាល ការគ្រប់គ្រង
អានបន្ត
ASEAN

កម្មវិធីតាមស្តង់ដាអាស៊ាន

សម្រាប់អ្នកជំនាញដែលប្រើប្រាស់ភាសាអង់គ្លេស ដែលស្វែងរកឱកាសការងារក្នុងតំបន់អាស៊ាន។

បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ការសិក្សាអនឡាញ
អានបន្ត
ដំណើរនៃការសិក្សា

របៀបសិក្សា

ជំហានទាំងបីសម្រាប់ទទួលបានវិញ្ញាបនបត្រ ដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍។

1

ចុះឈ្មោះ និងបង្កើតគណនី

ចុះបញ្ជីក្នុងប្រព័ន្ធ CTPRS បំពេញប្រវត្តិរូប និងរង់ចាំការប្រកាសវគ្គ

2

សិក្សា និងប្រឡងវាយតម្លៃ

ចូលរួមការបណ្តុះបណ្តាលតាមអនឡាញ ឬផ្ទាល់ ហើយបង្ហាញសមត្ថភាពតាមការវាយតម្លៃផ្លូវការ

3

ទទួលវិញ្ញាបនបត្រ

ទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍ និងដៃគូ ក្នុងស្រុក និងក្នុងតំបន់

បទពិសោធ

ចំណាប់អារម្មណ៍ពីសិក្ខាកាម

ស្តាប់ផ្ទាល់ពីសិក្ខាកាមដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលតាមរយៈកម្មវិធីរបស់យើង

លោកស្រី ឌីដា
សិក្ខាកាម

"ការសិក្សាជំនាញទេសចរណ៍អនឡាញអាចទទួលបានចំណេះដឹងដូចការសិក្សាថ្នាក់ផ្ទាល់ដែរ។ ខ្ញុំអាចសិក្សាគ្រប់ពេល គ្រប់ទីកន្លែង — ហើយអាចមើលវីដេអូឡើងវិញ។ វាពិតជាសន្សំពេលវេលា ដោយមិនបាត់បង់គុណភាព។"

លោកស្រី ប្រាក់ ឆវី
សិក្ខាកាម

"ខ្ញុំរីករាយ និងអរគុណដែលក្រសួងបានបង្កើតកម្មវិធីនេះ។ វាផ្តល់ឱ្យខ្ញុំ និងសិក្ខាកាមទាំងអស់ ឱកាសសិក្សាតាមល្បឿនផ្ទាល់ខ្លួន គ្រប់ពេលដែលចង់បាន។"

ព័ត៌មានថ្មីៗ

ព័ត៌មានចុងក្រោយ

សកម្មភាព និងសមិទ្ធផលពីនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

2026-02-14

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ក្រោមការឧបត្ថម្ភពីអង្គការ ស្វីសខន់ថាក់ (Swisscontact) បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញចុងភៅ (Cooking) ដោយជោគជ័យ!

នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលលើ «ជំនាញចុងភៅ» និងចែកវិញ្ញាបនបត្រដល់សិក្ខាកាមសរុបចំនួន ១៤ នាក់ (ស្រី ១០ នាក់) ក្រោមអធិបតីភាពលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។ សិក្ខាកាមទាំងនោះគឺជាបុគ្គលិកមកពីអាជីវកម្ម និងសេវាកម្មទេសចរណ៍នានា។

អានបន្ត
2026-02-14

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញដុតនំ (Bakery) ជំនាន់ទី៨ វេនរសៀល!

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងការណែនាំផ្ទាល់ពី លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នាជរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលឧត្តមភាពអាហារម៉ីសាន (Meisan Excellence Center) នៃអគារ Exchange Square លោក ចឹក គារុណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញដុតនំ (Bakery) ជំនាន់ទី៨។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន Wilmar Marketing CLV ប្រចាំកម្ពុជា មន្ត្រីជំនាញ និងសិក្ខាកាមសរុបប្រមាណ ៣៥ នាក់។

អានបន្ត
2026-02-13

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញដុតនំ (Bakery)

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងការណែនាំរបស់ លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលឧត្តមភាពអាហារម៉ីសាន (Meisan Excellence Center) នៃអគារ Exchange Square រាជធានីភ្នំពេញ លោក សាំង ចន្ធូ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានដឹកនាំមន្រ្តីចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលឥតគិតថ្លៃលើជំនាញដុតនំ (Bakery)។ ពិធីនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Wilmar Marketing CLV ប្រចាំកម្ពុជា មន្រ្តីជំនាញ និងសិក្ខាកាមសរុបប្រមាណ ៣៥ នាក់។

អានបន្ត
ចូលរួម

ចូលរួមជាមួយនាយកដ្ឋាន

ជ្រើសរើសតួនាទីរបស់អ្នក ហើយក្លាយជាផ្នែកមួយនៃប្រព័ន្ធអ្នកជំនាញទេសចរណ៍កម្ពុជា

ដៃគូរបស់យើង

ដៃគូ និងអ្នកគាំទ្រ

DOT
AEU
OIF
PSE
ILO

ទទួលបានព័ត៌មានចុងក្រោយ

ទទួលព្រឹត្តិប័ត្រព័ត៌មានរបស់យើងសម្រាប់ព័ត៌មាន វគ្គសិក្សាថ្មី និងការអប់ដេតពីនាយកដ្ឋាន